អ្នកនិពន្ធប្រលោមលោកល្បីល្បាញច្រើនសម័យគឺលោក គង់ ប៊ុនឈឿនដែលបានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីត្រូវគំរាម កំហែង ក្រោយដែលលោកនិពន្ធរឿងនាង តាត ម៉ារីណា ដែលជានារីរងគ្រោះដោយទឹកអាស៊ីតដំបូងនោះត្រូវកាសែតរស្មីកម្ពុជាចុះ ផ្សាយថ្ងៃអង្គារនេះថា លោកបានទទួលសិទ្ធិជ្រកកោននៅប្រទេសន័រវេក្នុងឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
សេចក្តីរាយការណ៍កាសែតនេះ ដែលទទួលផ្ទាល់ពីលោក គង់ ប៊ុនឈឿន ថា នៅថ្ងៃទី១៥ មករា ២០០៥ខាងឧត្តមស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិខាងជនភៀសខ្លួន និងផ្តល់កាលបរិច្ឆេទនូវការចាកចេញនៃសមាជិកគ្រួសារលោកទាំង១០នាក់ សំរាប់ការ តាំងលំនៅលើទឹកដីថ្មី។ លោក គង់ ប៊ុនឈឿន និងក្រុមគ្រួសារបានចាកចេញពីប្រទេសកម្ពុជាក្នុងខែសីហាឆ្នាំ ២០០០ និងបានសិទ្ធិ ជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់ពីថ្ងៃទី២១ មិនា ២០០១ អាចស្នាក់នៅស្រុកថៃរហូតមកទើបតែនៅថ្ងៃទី១ វិច្ឆិកា ២០០៤ លោកក៏បានដំណឹងអំពីការផ្តល់សិទ្ធិលើទឹកដីថ្មីនៃប្រទេសន័រវេ។
តាមការស្រង់សេចក្តីរៀបរាប់ពីលោកគង់ ប៊ុនឈឿន របស់កាសែតនេះថាពីដំបូងលោកចង់ទៅរស់នៅស្រុកអាមេរិកទេ ព្រោះទី នោះមានបងប្អូនស្នាក់នៅច្រើន តែដោយការរង់ចាំទិដ្ឋាការយូរទៅៗ និងខ្វះខាតជីវភាពផងទើបលោកសំរេចយកប្រទេសទីបីណា ដែលអាចមានជីវភាពប្រសើរជាងស្នាក់នៅថៃ ដែលក្នុងគ្នា ១០នាក់ UNHCRគេផ្តល់ប្រាក់តែ ១០.៨០០បាត (លុយថៃ)ក្នុងមួយ ខែ ដែលមានកង្វះខាតច្រើន បើកុំតែបងប្អូនផ្ញើពីអាមេរិក និងលក់ស្នាដៃនិពន្ធជួយទប់ផងម៉្លេះអាចនឹងជួបការលំបាកខ្លាំង។
លោក គង់ ប៊ុនឈឿន ឱ្យដឹងដែរថា លោកគ្មានចិត្តចង់នៅស្រុកគេទេនិងមានបំណងមកកាន់ស្រុកកំណើតវិញជានិច្ច តែលោកត្រូវ ការឱ្យកូនៗ បានបញ្ចប់ការសិក្សា និងមានការងារធ្វើរឹងមាំសិន ម៉្យាងក៏នៅរង់ចាំមើលកាលៈទេសៈដែរ។ លោក ប៊ុនឈឿន បើ ទោះជារស់នៅក្រៅប្រទេសក្តី ក៏ស្នាដៃនិពន្ធរបស់លោកមិនបានបន្ថយដែរ ហើយតាមលោកឱ្យដឹងថាចំណូលសំរាប់ផ្គត់ផ្គង់ជីវភាព គ្រួសារមួយចំណែក គឺបានពីស្នាដៃលោក។ សូមរំលឹកថា ស្នាដៃក្នុងស្រុកចុងក្រោយដែលនាំឱ្យមានការគំរាមកំហែងដល់អាយុជីវិត លោក គឺរឿង ”វាសនានាងតាតម៉ារីណា”។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น