วันอังคารที่ 9 กุมภาพันธ์ พ.ศ. 2553

ចុច Ctrl + លើក្តារចុច(Keyboard) ដើម្បីមើលពង្រីកអក្សរខ្មែរ, ចុច Ctrl O (សូន្យ) ដើម្បីត្រឡប់មកដើមវិញ CAMBODIA , ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត លើកលែងតែ ចៀសមិនរួច

วันพฤหัสบดีที่ 28 มกราคม พ.ศ. 2553

ជីវប្រវត្តិលោកៈ គង់ ប៊ុនឈឿន

ប្រវត្តិបទ: ស្ពានឈើអភ័ព្វ

I. ភូមិវត្តកំផែង រៀមសូមថ្លែងទុក្ខ ស្នេហាជួបមុខ រាយជាទំនុក ទុក្ខកម្មស្នេហ៍ខ្ញុំ

ស្ពានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រី ចន្រ្ទាទឹកឃ្មុំ តោយំសូមក្តីមេត្តា។

II. ឳវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គា្មនកោះត្រើយ ស្ទឹងសងែ្កអើយ ម្តេចឡើយឬស្សា

គួចស្នេហ៍ខ្ញុំ អោយលង់មរណា គួចទាំងចិត្ត អោយស្វិតដូចផ្កា ខ្លោចផ្សា ឳរ៉ាមួហ្មង។

R. គ្រាប់ខ្សាច់បាតស្ទឹង រៀមប្រឹងរក្សា រុះរោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង ស្ពានឈើរៀមធ្វើអោយអូនឆ្លង តែកម្មកាចកំណាចកន្លង នួងល្អងឆ្លងស្ពានគេវិញ។

III. បងឈឺកកឈាមដូចអុក សារ៉េន ឈឺហួសម៉ឺនសែន នឹកឡើងទោម្មេញ បេះដូងមួយ អោយគេដូរទិញ ដូចទឹកស្ទឹង ហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់។

បទស្ពានឈើអភ័ព្វ ដែលសព្វថ្ងៃនេះ គេស្គាល់ថាជាបទ ភូមិវត្តកំផែង ជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់លោក គង់ ប៊ុនឈឿន អ្នកនិពន្ធតាំងតែពីទស្សវត្សទី 50 និងបានបកស្រាយដោយសំនៀងទិព្វពីសួគាលិយ៍នៃ អតីតចំរៀងឯក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស។ លោក គង់ ប៊ុនឈឿន បាននិយាយទាំងចិត្តក្រៀមក្រំថា បទស្ពានឈើអភ័ព្វនេះ លោកបាននិពន្ធឡើងដើម្បីបង្ហាញពីវិបត្តិស្នេហាយុវវ័យរបស់លោកជាមួយនារីម្នាក់នៅខេត្ត បាត់ដំបង ដែលពេលនោះ នារីដែលលោកស្រលាញ់បានផ្តាច់ទំនាក់ទំនងស្នេហាជាមួយលោក ហើយមានគូសង្សារថ្មី ធ្វើអោយលោកឈឺចាប់រហូតដល់បង្ហូរទឹកប៉ាការាប់រយដំណក់ដើម្បីនិពន្ធបទចម្រៀងនេះ។ លោកបាននិពន្ធ Melody បទនេះ តាំងពីឆ្នាំ1955មក ដើម្បីច្រៀងលេងនៅក្នុងអរកេស ក្នុងខេត្តបាត់ដំបង។ ប៉ុន្តែ នៅឆ្នាំ1960 លោកក៏បានចាប់ផ្តើមតែងបទនេះសារជាថ្មី ដោយអោយឈ្មោះថា ស្ពានឈើអភ័ព្វ។ លោកបានបន្ថែមថា បទនេះមានទាក់ទងនឹងស្ពានឈើមួយ ដែលលោកបានសង់ជាមួយ មិត្តភ័ក្រ្ត សម្រាប់ដើរឆ្លងនៅពេលទឹកស្ទឹងសង្កែស្រក់។ អតីតសង្សាររបស់លោក តែងតែ ដើរឆ្លងស្ពានឈើនេះចុះឡើង ប៉ុន្តែមួយរយៈកាលក្រោយមក នារីរូបណ្ណឹង ក៏ឈប់ ដើរឆ្លង ស្ពានឈើរបស់លោក ហើយបែរជាដើរឆ្លងស្ពានថ្មថ្មី ជាមួយសង្សារ របស់គេ។ ហេតុដូចនេះ ហើយ ទើបលោកចាប់តែងបទនេះឡើងវិញ ដើម្បីបង្ហាញពីភាពក្រៀមក្រំ សោកសៅ ឈឺ ចាប់ របស់ លោក ដោយយកតាម Melody ខ្សែទឹកគួច។ ប្រវត្តិបទភូមិវត្តកំផែង I. ភូមិវត្តកំផែង រៀមសូមថ្លែងទុក្ខ ស្នេហាជួបមុខ រាយជាទំនុក ទុក្ខកម្មស្នេហ៍ខ្ញុំ ស្ពានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រី ចន្រ្ទាទឹកឃ្មុំ តោយំសូមក្តីមេត្តា។ II. ឳវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គា្មនកោះត្រើយ ស្ទឹងសងែ្កអើយ ម្តេចឡើយឬស្សា គួចស្នេហ៍ខ្ញុំ អោយលង់មរណា គួចទាំងចិត្ត អោយស្វិតដូចផ្កា ខ្លោចផ្សា ឳរ៉ាមួហ្មង។ R. គ្រាប់ខ្សាច់បាតស្ទឹង រៀមប្រឹងរក្សា រុះរោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង ស្ពានឈើរៀមធ្វើអោយអូនឆ្លង តែកម្មកាចកំណាចកន្លង នួងល្អងឆ្លងស្ពានគេវិញ។ III. បងឈឺកកឈាមដូចអុក សារ៉េន ឈឺហួសម៉ឺនសែន នឹកឡើងទោម្មេញ បេះដូងមួយ អោយគេដូរទិញ ដូចទឹកស្ទឹង ហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់។ បទស្ពានឈើអភ័ព្វ ដែលសព្វថ្ងៃនេះ គេស្គាល់ថាជាបទ ភូមិវត្តកំផែង ជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់លោក គង់ ប៊ុនឈឿន អ្នកនិពន្ធតាំងតែពីទស្សវត្សទី 50 និងបានបកស្រាយដោយសំនៀងទិព្វពីសួគាលិយ៍នៃ អតីតចំរៀងឯក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស។ លោក គង់ ប៊ុនឈឿន បាននិយាយទាំងចិត្តក្រៀមក្រំថា បទស្ពានឈើអភ័ព្វនេះ លោកបាននិពន្ធឡើងដើម្បីបង្ហាញពីវិបត្តិស្នេហាយុវវ័យរបស់លោកជាមួយនារីម្នាក់នៅខេត្ត បាត់ដំបង ដែលពេលនោះ នារីដែលលោកស្រលាញ់បានផ្តាច់ទំនាក់ទំនងស្នេហាជាមួយលោក ហើយមានគូសង្សារថ្មី ធ្វើអោយលោកឈឺចាប់រហូតដល់បង្ហូរទឹកប៉ាការាប់រយដំណក់ដើម្បីនិពន្ធបទចម្រៀងនេះ។ លោកបាននិពន្ធ Melody បទនេះ តាំងពីឆ្នាំ1955មក ដើម្បីច្រៀងលេងនៅក្នុងអរកេស ក្នុងខេត្តបាត់ដំបង។ ប៉ុន្តែ នៅឆ្នាំ1960 លោកក៏បានចាប់ផ្តើមតែងបទនេះសារជាថ្មី ដោយអោយឈ្មោះថា ស្ពានឈើអភ័ព្វ។ លោកបានបន្ថែមថា បទនេះមានទាក់ទងនឹងស្ពានឈើមួយ ដែលលោកបានសង់ជាមួយ មិត្តភ័ក្រ្ត សម្រាប់ដើរឆ្លងនៅពេលទឹកស្ទឹងសង្កែស្រក់។ អតីតសង្សាររបស់លោក តែងតែ ដើរឆ្លងស្ពានឈើនេះចុះឡើង ប៉ុន្តែមួយរយៈកាលក្រោយមក នារីរូបណ្ណឹង ក៏ឈប់ ដើរឆ្លង ស្ពានឈើរបស់លោក ហើយបែរជាដើរឆ្លងស្ពានថ្មថ្មី ជាមួយសង្សារ របស់គេ។ ហេតុដូចនេះ ហើយ ទើបលោកចាប់តែងបទនេះឡើងវិញ ដើម្បីបង្ហាញពីភាពក្រៀមក្រំ សោកសៅ ឈឺ ចាប់ របស់ លោក ដោយយកតាម Melody ខ្សែទឹកគួច។

អ្នកនិពន្ធគង់ប៊ុនឈឿនបានសិទ្ធិរស់នៅប្រទេសន័រវេ

អ្នកនិពន្ធប្រលោមលោកល្បីល្បាញច្រើនសម័យគឺលោក គង់ ប៊ុនឈឿនដែលបានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីត្រូវគំរាម កំហែង ក្រោយដែលលោកនិពន្ធរឿងនាង តាត ម៉ារីណា ដែលជានារីរងគ្រោះដោយទឹកអាស៊ីតដំបូងនោះត្រូវកាសែតរស្មីកម្ពុជាចុះ ផ្សាយថ្ងៃអង្គារនេះថា លោកបានទទួលសិទ្ធិជ្រកកោននៅប្រទេសន័រវេក្នុងឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

សេចក្តីរាយការណ៍កាសែតនេះ ដែលទទួលផ្ទាល់ពីលោក គង់ ប៊ុនឈឿន ថា នៅថ្ងៃទី១៥ មករា ២០០៥ខាងឧត្តមស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិខាងជនភៀសខ្លួន និងផ្តល់កាលបរិច្ឆេទនូវការចាកចេញនៃសមាជិកគ្រួសារលោកទាំង១០នាក់ សំរាប់ការ តាំងលំនៅលើទឹកដីថ្មី។ លោក គង់ ប៊ុនឈឿន និងក្រុមគ្រួសារបានចាកចេញពីប្រទេសកម្ពុជាក្នុងខែសីហាឆ្នាំ ២០០០ និងបានសិទ្ធិ ជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់ពីថ្ងៃទី២១ មិនា ២០០១ អាចស្នាក់នៅស្រុកថៃរហូតមកទើបតែនៅថ្ងៃទី១ វិច្ឆិកា ២០០៤ លោកក៏បានដំណឹងអំពីការផ្តល់សិទ្ធិលើទឹកដីថ្មីនៃប្រទេសន័រវេ។

តាមការស្រង់សេចក្តីរៀបរាប់ពីលោកគង់ ប៊ុនឈឿន របស់កាសែតនេះថាពីដំបូងលោកចង់ទៅរស់នៅស្រុកអាមេរិកទេ ព្រោះទី នោះមានបងប្អូនស្នាក់នៅច្រើន តែដោយការរង់ចាំទិដ្ឋាការយូរទៅៗ និងខ្វះខាតជីវភាពផងទើបលោកសំរេចយកប្រទេសទីបីណា ដែលអាចមានជីវភាពប្រសើរជាងស្នាក់នៅថៃ ដែលក្នុងគ្នា ១០នាក់ UNHCRគេផ្តល់ប្រាក់តែ ១០.៨០០បាត (លុយថៃ)ក្នុងមួយ ខែ ដែលមានកង្វះខាតច្រើន បើកុំតែបងប្អូនផ្ញើពីអាមេរិក និងលក់ស្នាដៃនិពន្ធជួយទប់ផងម៉្លេះអាចនឹងជួបការលំបាកខ្លាំង។

លោក គង់ ប៊ុនឈឿន ឱ្យដឹងដែរថា លោកគ្មានចិត្តចង់នៅស្រុកគេទេនិងមានបំណងមកកាន់ស្រុកកំណើតវិញជានិច្ច តែលោកត្រូវ ការឱ្យកូនៗ បានបញ្ចប់ការសិក្សា និងមានការងារធ្វើរឹងមាំសិន ម៉្យាងក៏នៅរង់ចាំមើលកាលៈទេសៈដែរ។ លោក ប៊ុនឈឿន បើ ទោះជារស់នៅក្រៅប្រទេសក្តី ក៏ស្នាដៃនិពន្ធរបស់លោកមិនបានបន្ថយដែរ ហើយតាមលោកឱ្យដឹងថាចំណូលសំរាប់ផ្គត់ផ្គង់ជីវភាព គ្រួសារមួយចំណែក គឺបានពីស្នាដៃលោក។ សូមរំលឹកថា ស្នាដៃក្នុងស្រុកចុងក្រោយដែលនាំឱ្យមានការគំរាមកំហែងដល់អាយុជីវិត លោក គឺរឿង ”វាសនានាងតាតម៉ារីណា”។

วันเสาร์ที่ 16 มกราคม พ.ศ. 2553

បងសុំផ្ដាំស្រីអន

ជ័យ - បងសុំផ្ដាំថា អនអើយស្រីអន
សូមបើកវាំងននឲ្យបងឃើញភក្ត្រ
ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ
កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម ។
ជ័យ - កន្សែងសអើយ កន្សែងសសូត្រ
ជ្រលក់ព្រហូត រំយោលផ្កាក្ទម្ព
អូនហូតដៃឯង ល្អហើយសែនសម
អូនស្រីក្រមុំ ផ្ញើមកឲ្យបង ។
ជ័យ - កន្សែង កន្សែងសូត្រអើយ
កន្សែងសូត្រស្រី កន្សែងនិស្ស័យកន្សែងចំណង
អប់ក្លិន ចម្ប៉ាបុប្ផាម្លិះផង
លើកថើបម្ដងៗ បងចង់តែយំអើយ ។
ជ័យ – ឱ!កន្សែងសូត្រ កន្សែងសូត្រអើយ
មានតែអ្នកហើយជាគូឧត្ដម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ
ទុកឲ្យខ្ញុំយំ យំលុះមរណា ។
ជ័យ - ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញុំស្លាប់
ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើនឹងបព្វតា
តើឡើយនរណា ហាទៅនឹងរួច ។
ជ័យ – ចម្រៀង ចម្រៀងច្រៀងសូម
អនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច
ឲ្យបង សុំទោសដែលបងហ៊ានលួច
ចងចិត្តកំហូច ថើបកន្សែងស្រី ។
អន – ជាតិប្រុសកំហូច ខិលខូចអ្វីម្ល៉េះ
ខ្លួនជាអ្នកចេះ ចេះធ្វើយ៉ាងហ្នឹង
ថើបកន្សែងស្រី កណ្ដាលវាលល្វឹង
អត់ឃ្លានម្ល៉ឹងៗ ប្រឹងរស់ធ្វើអ្វី ។
ជ័យ – អត់ទោសម្ដងទៅពៅព្រលឹងអើយ
ខ្លួនខ្ញុំខុសហើយសូមត្រាប្រណី
ខ្ញុំពិតជាឆ្កួត ហ៊ានលួចស្នេហ៍ស្រី
ភ្លេចមើលនិស្ស័យ ខុសឆ្ងាយកន្លង ។
អន - ចំណែក ចំណែករូបស្រី
ជាតិជាស្ត្រី មិនដែលដៀលស្ដី ថាស្អប់រូបបង
ទោះជេរ ឬខឹងក៏គ្មានបំណង
វណ្ណៈធំផង ក៏គ្មានប្រាថ្នា ។
ជ័យ - សែនសប្បាយចិត្ត បើពិតដូច្នោះ
សូមស្រីសន្ដោសបង្ហាញរូបា
ឲ្យបងបានយល់ទឹកចិត្តស្នេហា
គួរតែកនិដ្ឋាកុំដាច់អាល័យ ។
អន – ទឹកហូររឹមៗរំពឹងដងព្រែក
រូបអូនអល់អែករំពឹងលើម្ដាយ
ជ័យ – ឲ្យតែអូនព្រម បងនឹងខ្វល់ខ្វាយ
ចូលដល់អ្នកម្ដាយ យកអនជាគូ ។
អន - ដឹងទេ ដឹងទេស្នេហា
រូបអូននេះណា កូនអ្នកចម្ការ ជាតិខ្មែរថ្លៃថ្នូរ
ជ័យ – សូមអូនកុំព្រួយ អនមួយបងប្ដូរ
ច្បាប់មានហែហូរ បងប្ដូរផ្គាប់ស្រី ៕
អត្ថបទទាក់ទង៖

วันอาทิตย์ที่ 3 มกราคม พ.ศ. 2553